លេចទូរសព្ទម៉ូតគំរូទាំង Galaxy S24 រក្សារូបរាងនៅដដែលដូចជំនាន់មុន

បន្ទាប់ពីដំណឹងចចាមអារ៉ាមជាច្រើនកន្លងមកពី កំពូលម៉ូឌែលរបស់ Samsung គឺ Galaxy S24, S24+ និង S24 Ultra ពេលនេះមានលេចចេញនៅម៉ូឌែលគំរូ (dummies) ដែលមានតែរូបរាង មិនមានស៊ីនដំណើរការបាននោះទេ។ នេះបើយោងទៅតាមប្រភព @SonnyDickson។ តាមការសង្កេត គេឃើញម៉ូឌែល S24 និង S24+ ប្រើស៊ុមការពាររាបស្មើ ជ្រុងទាំង៤រាងកោង និងរក្សាលែនកាមេរ៉ា ៣គ្រាប់ ដូចរាល់ដងផងដែរ។ រីឯ Galaxy S24 Ultra វានៅតែបន្តមានរូបរាងចតុកោណកែងដ៏មាំដដែល។ យ៉ាងណា ចំពោះម៉ូតគំរូនេះ មិនមានការថតឱ្យចំខាងមុខ និងចំពោះស៊ុមការពារ។ តែគេរំពឹងទុកថា វាអាចនឹងប្រើស៊ុមការពាររាបស្មើ និងទាលបន្តិចដូចជំនាន់មុនឡើយ។ ទោះមិនមានលេចធ្លាយពីចំណុចផ្សេងៗទៀតច្រើន ប៉ុន្ដែតាមដំណឹងកន្លងមក គេរំពឹងទុកថា Galaxy S24 Ultra នឹងប្រើស៊ុមការពារថ្មីជាទីតានីញ៉ូម និងទាំង៣ម៉ូឌែល នឹងមានមុខងារភ្ជាប់ទៅកាន់ផ្កាយរណប អាចទាក់ទងទៅភ្នាក់ងារសង្គ្រោះបន្ទាន់ និងអាចផ្ញើសារ នៅតំបន់ដែលគ្នានសេវាទូរសព្ទទៅដល់ ពិសេសគឺតំបន់ព្រៃ ភ្នំ និងសមុទ្រជាដើម។ ម៉ូឌែល Galaxy … Continue reading លេចទូរសព្ទម៉ូតគំរូទាំង Galaxy S24 រក្សារូបរាងនៅដដែលដូចជំនាន់មុន